ក្រុមខ្លាំង២ ម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ និងតោកំណាចអង់គ្លេស ដែលគេរំពឹងថានឹងអាចឈ្នះពាន Euro 2016 បានធ្លាក់ត្រឹមវគ្គ១៦ក្រុម ស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីពួកគេបរាជ័យក្នុងការប្រកួតយប់មិញ។
អង់គ្លេស បានចាញ់ក្រុមដែលទើបឡើងលេង Euro លើកដំបូងអ៊ីស្លង់ ២-១។ ប្រធានក្រុម Wayne Rooney ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ឲ្យអង់គ្លេសនាំមុខមុននៅនាទីទី៤ ប៉ុន្តែ២នាទីបន្ទាប់ខ្សែការពារ Ragnar Sigurdsson បានស៊ុតគ្រាប់តាមស្មើឲ្យអ៊ីស្លង់ មុនពេល Kolbeinn Sigthorsson ស៊ុតពីចម្ងាយទម្លុះដៃអ្នកចាំទី Joe Hart ឲ្យអ៊ីស្លង់ឈ្នះ ២-១។ ដូច្នេះអ៊ីស្លង់ នឹងឡើងទៅប៉ះម្ចាស់ផ្ទះបារាំង នៅវគ្គ៨ក្រុមចុងក្រោយ។
រីឯការប្រកួតមួយគូទៀត ក្រុមម្ចាស់ការពារតំណែងជើងឯកគោជល់អេស្ប៉ាញ ក៏ធ្លាក់ត្រឹមវគ្គ១៦ក្រុមនេះដូចគ្នា បន្ទាប់ពីចាញ់អ៊ីតាលី ២-០។ ២គ្រាប់របស់អ៊ីតាលី ស៊ុតដោយខ្សែការពារ Giorgio Chiellini របស់ Juventus នៅនាទី៣៣ និងខ្សែប្រយុទ្ធ Graziano Pelle របស់ក្រុម Southampton នៅចុងម៉ោងនាទី៩០+១។ ដូច្នេះអ៊ីតាលី នឹងឡើងទៅប៉ះអាល្លឺម៉ង់ នៅវគ្គ៨ក្រុមជាបន្ត៕
Source: SB
អានបន្ត: ប្រធានាធិបតីអាហ្សង់ទីនប្រាប់ Messi កុំឲ្យចូលនិវត្តន៍ពីជម្រើសជាតិ
Post Top Ad
Responsive Ads Here
Tuesday, June 28, 2016
អេស្ប៉ាញ & អង់គ្លេស ធ្លាក់ត្រឹមវគ្គ១៦ក្រុម ស្ទើរមិនគួរឲ្យជឿ
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
No comments:
Post a Comment